កម្មវិធី”និស្ស័យវប្បធម៌របស់លោកXi Jinping” ចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៅក្នុងប្រទេសអ៊ីតាលី
Cambodia News
ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអ៊ីតាលី ព្រឹត្តិការណ៍សម្ពោធការចាក់ផ្សាយកម្មវិធី “និស្ស័យវប្បធម៌របស់លោកXi Jinping” ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៥ ខែមិថុនា តាមម៉ោងក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាង៣០ នៃប្រទេសអ៊ីតាលីនឹងចាក់ផ្សាយកម្មវិធីនេះជាបន្តបន្ទាប់។
កម្មវិធី”និស្ស័យវប្បធម៌របស់លោក Xi Jinping” បានសម្រាំងរឿងរ៉ាវដ៏រស់រវើកដែលលោក Xi Jinping យកចិត្តទុកដាក់ចំពោះការបន្តវេននិងការអភិវឌ្ឍវប្បធម៌ចិន ហើយទៅផ្តិតយករូបភាពពីទីកន្លែងដែលលោក Xi Jinping ធ្លាប់ធ្វើការ ឬចុះត្រួតពិនិត្យការងារ ដូចជា ក្រុងZhengding ខេត្តHebei, ក្រុងXiamen ខេត្តFujian, ក្រុងHangzhouខេត្តZhejiang និងក្រុង Dunhuangខេត្ត Gansu ជាដើម ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ប្រទេសចិនក្នុងការស្វែងរកប្រភពដើមនៃអរិយធម៌ និងការការពារបេតិកភណ្ឌវប្បធម៌ក្នុងយុគសម័យថ្មី តាមរយៈឯកសារវីដេអូ ការយកបទសម្ភាសន៍ស៊ីជម្រៅ និងការនិទានរឿងជាដើម៕

