ភាគីចិនកែសម្រួលវិធានការដំឡើងពន្ធគយចំពោះអាមេរិក
Cambodia News/
ដើម្បីអនុវត្តជាក់ស្តែងតាមគំនិតឯកភាពនៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សា
កិច្ចការដ្ឋចិនបានចេញសេចក្តីប្រកាសថាចាប់ពីម៉ោង១២និង១នាទីថ្ងៃទី១៤ខែ
ឧសភាតទៅនឹងកែសម្រួលអត្រាពន្ធគយបន្ថែមដែលកំណត់ក្នុង«សេចក្តីប្រកាស
របស់គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនស្តីពីការដំឡើងពន្ធគយចំពោះផលិតផលនាំចូលដែលផលិតនៅអាមេរិក»(សេចក្តីប្រកាសលេខ៤នៃគណៈកម្មាធិការច្បាប់ពន្ធគយ)ពី៣៤%ទៅជា១០%ពេលគឺផ្អាកការអនុវត្តអត្រាពន្ធ
គយបន្ថែម២៤%ចំពោះអាមេរិកក្នុងរយៈពេល៩០ថ្ងៃ។ចាប់ពីម៉ោង១២និង១នាទី
ថ្ងៃទី១៤ខែឧសភាតទៅបញ្ឈប់ការអនុវត្តវិធានការដំឡើងពន្ធគយដែលកំណត់
ក្នុងសេចក្តីប្រកាសលេខ៥និងលេខ៦នៃគណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិន។
គួរបញ្ជាក់ថាការដែលចិននិងអាមេរិកបញ្ចុះអាត្រាពន្ធគយលើគូភាគីក្នុងកម្រិត
ធំសមស្របនឹងការរំពឹងទុករបស់ផលិតករនិងអ្នកប្រើប្រាស់របស់ប្រទេសទាំងពីរ
និងមានអំណាយផលដល់ការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនិងសេដ្ឋកិច្ចពិភពលោកផងដែរ៕