លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-រុស្ស៊ី

Cambodia News/

ថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើក “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតក្រោមប្រធានបទ៖បន្តវេនសន្តិភាព បើកទំព័រថ្មីនៃយុគសម័យ” ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន មានអត្ថន័យដ៏សំខាន់ វែងឆ្ងាយនិងទូលំទូលាយក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ការផ្សព្វផ្សាយចំណងមិត្តភាពនិងសុខដុមរមនាជាមួយប្រទេសជិតខាង និងការពង្រឹងមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

សង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរនឹងបំពេញបេសកកម្មជាមួយគ្នា ពួតដៃគ្នាដើរឆ្ពោះទៅមុខ ព្រមនិងធ្វើការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើនក្នុងន័យតភ្ជាប់ដួងចិត្តគ្នាឱ្យបានជិតស្និទ្ធ និងកក់ក្តៅ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការជំរុញការយល់ដឹង និងរាប់អានគ្នារវាងប្រជាជននៃប្រទេសទាំងពីរ និងបន្ថែមសមិទ្ធផលថ្មីសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីរវាងចិននិងរុស្ស៊ី ក៏ដូចជារួមចំណែកថ្មីដល់ការជំរុញការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិផងដែរ។

សូមបញ្ជាក់ថា “ព្រឹតិ្តការណ៍នៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-រុស្ស៊ីដើម្បីរំលឹកខួប ៨០ ឆ្នាំនៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះក្នុងសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតក្រោមប្រធានបទ៖បន្តវេនសន្តិភាព ទំព័រថ្មីនៃយុគសម័យ”សហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីនៅក្រុងម៉ូស្គូនាថ្ងៃដដែល ។ លោក វ្ល៉ាឌីមៀ ភូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានផ្ញើលិខិតអបអរសាទរចំពោះការបើកព្រឹត្តិការណ៍នេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close