បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន
Cambodia News/
“បញ្ញាសិប្បនិម្មិត Embodied បណ្តាញ៦G ម៉ូដែលធំ លំនៅដ្ឋានល្អ ផែនការចំណាយស្មើចំណូល(Zero-base Budgeting) ឧស្សាហកម្មអនាគត ។ល។” ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលទើបបញ្ចប់បានលេចចេញពាក្យថ្មីនិងពាក្យពេញនិយមជាច្រើនដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់និងពិភាក្សាយ៉ាងផុលផុស ។
សំណើថ្មីនិងរឿងពិភាក្សាថ្មីប្រកបដោយអារម្មណ៍យុគសម័យយ៉ាងខ្លាំងទាំងនេះ បានលាតត្រដាងនូវឡូស៊ិកស៊ីជម្រៅនៃការធ្វើបរិវត្តកម្មនិងអាប់ដេតនៃសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
តើប្រទេសចិននឹងធ្វើការអភិវឌ្ឍខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យណាខ្លះនៅឆ្នាំ២០២៥?នៅពីក្រោយពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះ តើជីវភាពរស់នៅរបស់ប្រជាជននឹងមានបម្រែបម្រួលយ៉ាងណា? សូមយក “បញ្ញាសិប្បនិម្មិត Embodied ”ជាឧទាហរណ៍ ។ បញ្ញាសិប្បនិម្មិត Embodied គឺមានន័យថា ដាក់បញ្ចូលបញ្ញាសិប្បនិម្មិតក្នុងអង្គភាពជាក់ស្តែងរូបសាស្ត្រដូចជាមនុស្សយន្តជាដើម ដែលផ្តល់សមត្ថភាពចាប់អារម្មណ៍ រៀនសូត្រនិងទាក់ទងជាមួយបរិយាកាសដូចមនុស្សអ៊ីចឹងដល់ពួកគេ ។
បច្ចុប្បន្ននេះ ក្នុងមហាសន្និបាតស្តីពីការអភិវឌ្ឍនិងច្នៃប្រឌិតថ្មីនៃឧស្សាហកម្មបញ្ញាសិប្បនិម្មិតក្រុងប៉េកាំងលើកទីបី មនុស្សយន្តឈ្មោះ Tian gong ដែលនាំមកដោយមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៃការរួមគ្នាកសាងមនុស្សយន្តបញ្ញាសិប្បនិម្មិត Embodied រវាងរដ្ឋនិងមូលដ្ឋានបានបង្ហាញពីសមត្ថភាពដាក់ផ្លែឈើខុសៗគ្នាក្នុងចានដែលមានពណ៌ខុសគ្នា ។ នៅក្រុមហ៊ុនស្វ័យប្រវត្តិកម្មមនុស្សយន្ត Xinsong ក្រុង Shenyang មនុស្សយន្តវៃឆ្លាត “អ្នកសរសេរអក្សរផ្ចង់”អាចវិភាគសំឡេងនិងមនោសញ្ចេតនារបស់អ្នកបញ្ជា សរសេរចេញនូវអក្សរផ្ចង់ដែលគេចង់បាន ។
ការលើកឡើង “បញ្ញាសិប្បនិម្មិត Embodied ”ជាសញ្ញាកត់សម្គាល់ថា បញ្ញាសិប្បនិម្មិតបានឈានចូលដំណាក់កាលថ្មីដែលរួមបញ្ចូលភាពប្រឌិតនិងការពិតជាក់ស្តែង ដើម្បីជំរុញឱ្យគ្រឿងបរិក្ខារដូចជាមនុស្សយន្តវៃឆ្លាតជាដើមវិវឌ្ឍទៅកាន់ការសម្រេចចិត្តដោយម្ចាស់ការ ។
“កំណែទម្រង់នៃផែនការចំណាយស្មើចំណូល(Zero-base Budgeting)”ក៏ជាពាក្យពេញនិយមដែលលេចចេញក្នុងមហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះដែរ ។ កំណែទម្រង់នៃផែនការចំណាយស្មើចំណូលគឺបំបាត់ចោលរូបមន្តរៀបចំថវិកាប្រពៃណី បង្ហាញភស្តុតាងថ្មីឡើងវិញពីសូន្យនូវភាពចាំបាច់ ប្រសិទ្ធភាពនិងអាទិភាពនៃផែនការចំណាយទាំងអស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចាត់ចែងធនធានហិរញ្ញវត្ថុ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា ។
នៅឆ្នាំ២០២៣ តាមរយៈការវាយតម្លៃផែនការចំណាយស្មើចំណូល ក្រុងសៀងហៃបានប្រើប្រាស់ប្រាក់ទុនតម្លៃ៣រយលានយាន់ប្រាក់ចិនដែលនឹងប្រើប្រាស់សម្រាប់ពិព័រណ៍ទ្រង់ទ្រាយធំតាមផែនការពីមុន ប្ដូរទៅគម្រោង “ថែទាំមនុស្សចាស់ដោយវៃឆ្លាតក្នុងសហគមន៍” ដែលគ្របដណ្តប់សេវាកម្មតាមដានសុវត្ថិភាពក្នុងផ្ទះនិងសេវាកម្មផ្តល់គ្រឿងឧបភោគបរិភោគចំពោះមនុស្សចាស់ជរាចំនួន២សែននាក់ ពោលគឺបានឆ្លើយតបដោយចំគោលដៅចំពោះតម្រូវការខាងជីវភាពរស់នៅរបស់ប្រជាជន ។ ក្រុង Shenzhen បានបង្វែរទុនទៅរកឧស្សាហកម្មបញ្ញាសិប្បនិម្មិតតាមរយៈផែនការចំណាយស្មើចំណូល ដើម្បីជំរុញឱ្យបច្ចេកទេសគន្លឹះទទួលបានការវាយទម្លុះ ។
កំណែទម្រង់នៃផែនការចំណាយស្មើចំណូលបានប្រើប្រាស់ប្រាក់ទុនលើកិច្ចការសំខាន់ជាបន្ទាន់ ដែលបន្ធូរបន្ថយកម្លាំងសម្ពាធហិរញ្ញវត្ថុផង ហើយក៏បង្កើនប្រសិទ្ធភាពនៃសេវាកម្មសាធារណៈផងដែរ ។
ពាក្យថ្មីក្នុងវិស័យឧស្សាហកម្មងើបឡើងថ្មីដូចជា បញ្ញាសិប្បនិម្មិត Embodied និងប្រព័ន្ធ៦G ជាដើមត្រូវសរសេរក្នុងរបាយការណ៍ការងាររដ្ឋាភិបាលជាលើកដំបូង គឺបង្ហាញពីនិន្នាការអភិវឌ្ឍន៍របស់ចិនដែលកម្លាំងផលិតកម្មគុណភាពថ្មីកំពុងបង្កើតឡើងដោយល្បឿនលឿន ហើយការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មបានរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័ស ។
ពីទិសដៅស្រាវជ្រាវអំពី “បញ្ញាសិប្បនិម្មិត Embodied ” តម្រិះប្រាជ្ញាអភិបាលកិច្ចនៃ“ផែនការចំណាយស្មើចំណូល” កម្លាំងរស់រវើកច្នៃប្រឌិតថ្មីនៃ“សហគ្រាស Gazella ”ដល់ការកំណត់ទិសដៅសរុបខាងគុណតម្លៃស្តីពី “ការវិនិយោគលើមនុស្ស” ការលេចចេញពាក្យថ្មីទាំងនេះ បានធ្វើឱ្យយើងឃើញប្រទេសចិនមួយដែលតម្កល់ទុកប្រជាជនជាស្នូល ប្រទេសចិនមួយដែលពោរពេញទៅដោយកម្លាំងរស់រវើកនិងការច្នៃប្រឌិតថ្មី និងប្រទេសចិនមួយដែលខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ ពាក្យថ្មីនិងពាក្យពេញនិយមទាំងនេះក៏បានបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលបានឆ្លុះបញ្ចាំងពីសន្ទុះកើនឡើងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕