កម្ពុជាស្នើទិញថាមពល​​អគ្គិសនីបន្ថែមទៀត​​ពីប្រទេសថៃ

Cambodia News

ដោយ៖ ហេង នាង

បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីថាមពលថៃ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា បាននិយាយ កម្ពុជានឹងស្នើឲ្យថៃបន្ថែមថាមពលឲ្យដល់១២០មេហ្គាវ៉ាត់ ពីកម្លាំងបច្ចុប្បន្នដែលមានត្រឹមតែ៨០ ទៅ៩០មេហ្គាវ៉ាត់នៅតាមច្រក ប៉ោយប៉ែត ដែលផ្គត់ផ្គង់ទៅខេត្តចំនួនបី គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប ហើយបន្ថែមកម្លាំង៤មេហ្គាវ៉ាត់ទៀត នៅខេត្តកោះកុង។

លោក ស៊ុយ សែម បានឲ្យផងដែរថា បច្ចុប្បន្ននេះ នារដូវប្រាំងចាប់ពីខែវិច្ឆិកា ឬខែធ្នូ កម្ពុជាអាចនឹងខ្វះថាមពលអគ្គិសនី ដោយ សារតែវារីអគ្គិសនីខ្វះទឹក ដូច្នេះដើម្បីបំពេញតម្រូវការប្រើប្រាស់ថាមពលដែលចេះតែកើនឡើង កម្ពុជាចាំបាច់ត្រូវតែទិញថាម ពលអគ្គិសនីបន្ថែមទៀតពីប្រទេសជិតខាងដើម្បីតម្រូវការរបស់ ប្រជាពលរដ្ឋ៕

Related Articles

Back to top button
Close
Close