ចិននិងហ្វ៊ីលីពីនចង់បង្វែរប្រជុំកោះដែលមានជម្លោះទៅជាកន្លែងទេសចរណ៍
អ្នកនយោបាយហ្វ៊ីលីពីន បានស្នើឲ្យដាក់ប្រជុំកោះដែលមានជម្លោះនៅ សមុទ្រចិនខាងត្បូង ធ្វើជាកន្លែងទេសចរណ៍វិញ បន្ទាប់ពីចិន បានប្រកាសពីគ្រោង ការដាក់បញ្ជូលទីតាំងប្រជុំកោះជម្លោះនោះធ្វើ ជាកន្លែងទេសចរណ៍តាម កាប៉ាល់។
ប៉ុន្តែរដ្ឋមន្រ្តីក្រសួងទេសចរណ៍ហ្វ៊ីលីពីនលោក Ramon Jimenez បានបដិសេធ ទៅនឹងគំនិតនេះ ដោយនិយាយថា ការធ្វើបែបនេះ អាចបង្កបញ្ហាសន្តិសុខ។
កាលពីពេលកន្លងមក ទាំងរដ្ឋមន្ត្រីការពារជាតិហ្វ៊ីលីពីន និងចិន បានយល់ស្រប មិនបង្កើនភាពតានតឹងចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះទេ៕ (Radio Australia)