កាណាដា គ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុ​ខ ​

​Cambodia News/

នៅក្នុងជំនួបនាថ្ងៃទី១០ ខែតុលា លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានសម្ដែងការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។

លោក Justin Trudeau បានប្រាប់សម្ដេចធិបតី ថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត កាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដា ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាព នៅទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។

បន្ថែមពីនេះ សម្ដេចធិបតី បានប្រាប់ Justin Trudeau ថា កាណាដា ជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម៕

Related Articles

Back to top button
Close
Close