លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ក្នុងឱកាសខួប៧០ឆ្នាំនៃការបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិ Xinjiang

នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

Cambodia News/

ក្នុងឱកាសខួប៧០ឆ្នាំ នៃការបើកវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ថា ការបើកថ្នាក់ Xinjiang នៃសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន គឺជាការសម្រេចចិត្តដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ ថ្នាក់ Xinjiang បានវិវឌ្ឍទៅមុខស្របទៅតាមការអភិវឌ្ឍបុព្វហេតុរបស់បក្សនិងរដ្ឋជានិច្ច ដែលឆ្លងកាត់ដំណើរដ៏អស្ចារ្យមួយ ហើយបានបណ្ដុះបណ្ដាលកម្មាភិបាលឆ្នើមជាច្រើនដែលមានចិត្តស្មោះត្រង់ចំពោះបក្ស មានមូលដ្ឋានទ្រឹស្តីដ៏រឹងមាំ យល់ច្បាស់និងបំពេញការងារនយោបាយយ៉ាងត្រឹមត្រូវ ព្រមទាំងមានការប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការកសាងក្រុមកម្មាភិបាលរបស់ភូមិភាគ Xinjiang ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ភូមិភាគ Xinjiang ក៏ដូចជាជំរុញស្ថិរភាពនិងសន្តិសុខសង្គមជាយូរអង្វែងនៅភូមិភាគ Xinjiang ។

លោក Xi Jinping បានលើកឡើងថា ត្រូវធ្វើឱ្យមានសុក្រឹតភាពនូវនិម្មាបនកម្មការងារក្រោមការណែនាំ ការគាំទ្រនិងសហការគ្នារវាងអាជ្ញាធរមានសមត្ថកិច្ចនៃមជ្ឈិមបក្ស ភូមិភាគXinjiang និងសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីអនុវត្តជាក់ស្តែងនូវគោលនយោបាយគ្រប់វិស័យ ក៏ដូចជាបង្កើតលក្ខខណ្ឌល្អ និងផ្តល់ការធានាដ៏រឹងមាំសម្រាប់ការបើកថ្នាក់ Xinjiang នេះឱ្យបានល្អ៕

Related Articles

Back to top button
Close
Close