ជប៉ុនបដិសេធទិញកោះនៅប្រជុំកោះដែលមានជម្លោះ
រដ្ឋាភិបាលជប៉ុន បានបដិសេធចំពោះរបាយការណ៍ព័ត៌មានដែលថា ខ្លួនយល់ស្រប ទៅនឹងការទិញកោះមួយចំនួនដែលស្ថិតក្នុងតំបន់ប្រជុំ កោះមានជម្លោះដែល ចិនក៏កំពុងតែអះអាងថាជារបស់ខ្លួនដែរនោះ។
កាសែតជប៉ុនធំៗមួយចំនួន រដ្ឋាភិបាលបានយល់ស្របទិញកោះបីក្នុងចំណោម ប្រជុំកោះដែលមាន ជម្លោះ ដែលជប៉ុនស្គាល់ថា Senkaku និងចិនហៅថា ប្រជុំ កោះ Diaoyu ។
របាយការណ៍ទាំងនេះ ធ្វើឡើងបន្ទាប់ពីសមាជិករដ្ឋាភិបាលម្នាក់ដែលនិយាយឥតលាក់ លៀមថា នឹងទិញកោះទាំងនោះពីគ្រួសារជប៉ុនម្នាក់ដែលពួកគេបានទិញនៅ ទសវត្សទី ៧០ និង៨០ ។
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក Osamu Fujimura មានប្រសាសន៍ថា ពុំទាន់មានការចុះហត្ថលេខាដោះដូរនៅឡើយទេប៉ុន្តែការពិភាក្សាកំពុងតែបន្តជុំវិញ បញ្ហានេះ៕ (Radio Australia)