ប្រធានាធិបតី​តួក​គី​លុប​ចោល​ផែន​ការ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ី​ស្រា​អែល​

សារព័ត៌មាន​ Cambodia News/

អ៊ីស្តង់ប៊ុល៖ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគីបានប្រកាសនៅថ្ងៃទី២៥ ខែតុលា ម្សិល​មិញ​​ថា លោកបានលុបចោលផែនការទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដោយសារសង្គ្រាមអមនុស្សធម៌របស់ប្រទេសនេះ ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។

លោក Erdogan បានប្រាប់តំណាងគណបក្សកាន់អំណាចនៅក្នុងសភាយ៉ាងដូច្នេះថា «យើងមានគម្រោងទៅអ៊ីស្រាអែល ប៉ុន្តែវាត្រូវបានលុបចោល»។

ទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ា ជាមួយអ៊ីស្រាអែលត្រូវបានជាប់គាំងដោយសារតែការវាយឆ្មក់របស់អ៊ីស្រាអែលលើកប៉ាល់តួកគី​ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាដែលបានសម្លាប់ជនស៊ីវិល ១០ នាក់កាលពីឆ្នាំ ២០១០ ។

​នៅថ្ងៃដំបូងនៃសង្រ្គាម លោក Erdogan បានបញ្ចេញប្រតិកម្មដោយឈរនៅកណ្តាល ដោយថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិល និងជំរុញឱ្យអ៊ីស្រាអែលឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែលោកបានបញ្ចេញមតិខ្លាំងៗលើអ៊ីស្រាអែល បន្ទាប់ពីការបំផ្ទុះដ៏សាហាវមនៅមន្ទីរពេទ្យមួយក្នុងហ្គាហ្សាកាលពីសប្តាហ៍មុន ដែលនាំឱ្យមានការតវ៉ាដ៏ធំ និងខឹងសម្បារនៅទូទាំងពិភពមូស្លីម។

កាលពីថ្ងៃអង្គារ លោកបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសហរដ្ឋអាមេរិក អង់គ្លេស និងបារាំងមានអាសនៈអចិន្ត្រៃយ៍ ពីការឱនក្បាលចំពោះរបបអ៊ីស្រាអែល៕ ប្រភព៖ AFP

 

Related Articles

Back to top button
Close
Close