ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី អ៊ុយក្រែនអះអាងថា ជនស៊ីវិលជាង៩,០០០នាក់បាន​ស្លាប់ 

​សារព័ត៌មាន​ Cambodia News/

ដាវ៉ូស៖ ​កាលពីថ្ងៃអង្គារថា ជំនួយការប្រធានាធិបតីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយ ជនស៊ីវិលជាង៩,០០០នាក់ រួមទាំងកុមារចំនួន ៤៥៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងកំលុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រារព្ធឡើងនៅទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីស លោក អាន់ឌ្រេ យើម៉ាក (Andriy Yermak) ដែលជាប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «ពួកយើងបានកត់ត្រាបទឧក្រិដ្ឋសរុប ៨០,០០០ករណី ដែលប្រព្រឹត្តដោយពួកឈ្លានពានរុស្ស៊ី ហើយជនស៉ីវិលជាង៩,០០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះរួមមានកុមារចំនួន ៤៥៣នាក់»។

សូមជម្រាបថា យោងតាមទិន្នន័យពីការិយាល័យឧត្តមស្នងការរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃចន្ទសប្តាហ៍នេះ គឺជនស៉ីវិលជាង៧,០០០នាក់ ត្រូវបានសម្លាប់នៅអ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានដោយរុស្ស៊ី៕

 

Related Articles

Back to top button
Close
Close