កាសែត​ប្រចាំ​ថ្ងៃ​ភូមា​នឹង​ចេញ​ផ្សាយ​នៅ​ឆ្នាំ​ក្រោយ

រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មីរបស់ភូមា លោក Aung Kyi មានប្រសាសន៍ថា លោក រំពឹងថា កាសែតប្រចាំថ្ងៃក្នុងប្រទេស នឹងធ្វើការបោះពុម្ពផ្សាយនៅឆ្នាំក្រោយ។

អតីតរដ្ឋមន្ត្រីក្រសួងការងាររូបនេះបានប្រាប់ទៅកាសែត Myanmar Times ថា នឹង មានការពិភាក្សាពីក្រមសីលធម៌នៃការបោះពុម្ពមុននឹងធ្វើការផ្លាស់ប្តូរលើច្បាប់ បោះ ផ្សាយសម្រាប់កាសែតប្រចាំ សប្តាហ៍ឯកជន។

ប៉ុន្តែលោករដ្ឋមន្ត្រី បានបដិសេធ មិនផ្តល់នូវថ្ងៃពិតប្រាកដនៃការផ្តល់អាជ្ញា ប័ណ្ណទៅស្ថាប័ន សារព័ត៌មានឯកជនឡើយ ប៉ុន្តែគេប៉ាន់ស្មានថា អាចនឹង ផ្តល់នៅដើមឆ្នាំក្រោយ៕ (Radio Australia)

Related Articles

Back to top button
Close
Close