អាមេរិកកាត់បន្ថយចំនួនទ័ពនៅក្នុងគម្រោងធ្វើសមយុទ្ធជាមួយអ៊ីស្រាអែល
នៅសរទរដូវខាងមុខ ទាហានអាមេរិកំាងនឹងត្រូវចូលរួមធ្វើសមយុទ្ធជាមួយ ទាហាន អ៊ីស្រាអែល។ ប៉ុន្តែបើយោងតាមទស្សនាវដ្តី Time សហរដ្ឋអាមេរិកបាន សម្រេចកាត់បន្ថយចំនួនទ័ពរបស់ខ្លួនដែលត្រូវចូលរួម។ នេះជាទង្វើមួយ ដែលត្រូវ បាន មន្រ្តីអ៊ីស្រាអែលម្នាក់មើលឃើញថា អាមេរិកបាននិងកំពុងដកខ្លួនបន្តិចពី សម្ព័ន្ ធមិត្តអ៊ីស្រាអែល។ តែយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបាន បដិសេធនូវការយល់ឃើញរបៀបនេះ និងបានផ្តល់មូលហេតុថា មកពីទ័ពមួយចំនួន របស់ខ្លួនកំពុងជាប់រវល់នៅប្រតិបត្តិការផ្សេង។
វរសេនីយទោនៃទ័ពជើងអាកាសអាមេរិកំាង និងជាអ្នកនំាពាក្យមន្ទីរ Pentagone លោក Jack Miller បានបញ្ជាក់ថា ចំនួនទ័ពអាមេរិកំាងដែលត្រូវ ចូលរួម ធ្វើសមយុទ្ធជាមួយទ័ពអ៊ីស្រាអែល នឹងមានចំនួនតិចជាងចំនួនដែលបាន គ្រោងទុកពីពេលមុន។ យោងតាមទស្សនាវដ្តី Time ចំនួនទ័ពអាមេរិកំា នឹងត្រូវកាត់ បន្ថយពី ៥ ០០០នាក់ មកនៅត្រឹម ១ ៥០០នាក់ ឬមួយក៏ ១ ២០០នាក់។ តែមន្រ្តីអាមេរិកំាងម្នាក់មិនព្រមបញ្ចេញឈ្មោះបានបដិសេធនូវតួលេខ នេះ និងថា ពិតជាមានការកាត់បន្ថយចំនួនទ័ពអាមេរិកំាងមែន តែមិនជាច្រើនប៉ុន្មានទេ។ សម្រាប់លោកវរសេនីយទោ Jack Miller វិញបានពន្យល់ថា ការកាត់បន្ថយ មកពីមូលហេតុប្រក្រតិទិន។
គួរជម្រាបជូនថា តាមការគ្រោងទុកសមយុទ្ធរវាងអាមេរិកនិងអ៊ីស្រាអែលត្រូវធ្វើ តំា ងពីខែឧសភាកន្លងទៅម្ល៉េះ តែត្រូវបានភាគីអ៊ីស្រាអែលសុំលើកទៅធ្វើនៅ ដំណាច់សរទរដូវខាងមុខវិញ។ គឺក្នុងពេលជាមួយគ្នានោះឯងដែលអ្នកនំា ពាក្យមន្ទីរ Pentagone បានគូសបញ្ជាក់ថា មានទ័ពអាមេរិកំាងមួយចំនួននឹងត្រូវ ចេញទៅបំពេញបេសកកម្មនៅកន្លែងផ្សេង និងមិនអាចផ្តាច់ខ្លួនទៅ ចូលរួមសមយុទ្ធជាមួយទ័ពអ៊ីស្រាអែលទំាង អស់គ្នាបានទេ។ អ្នកនំាពាក្យ មន្ទីរ Pentagone រូបនេះដដែលបានបន្ថែមថា បញ្ហានេះនឹងមិនធ្វើឲ្យប៉ះពាល់ ដល់ប្រសិទ្ធិភាពនៃការធ្វើសមយុទ្ធ ឡើយ។
យ៉ាងណាក៏ដោយ អ៊ីស្រាអែលហាក់ដូចជាមិនសូវយល់ស្របតាមការសម្រេច ចិត្តរបស់អាមេរិក ទេ។ សម្រាប់អ្នកធ្វើអាត្ថាធិប្បាយមួយចំនួនបានចោទសួរថា តើអ្វីដែលទីក្រុងវ៉ាស៊ីតោនបានសម្រេចនាពេលនេះ មិនមែនមកពីអាមេរិកខ្លួន បន្តិចពីសម្ព័ន្ធមិត្តអ៊ីស្រាអែលរបស់ខ្លួនទេ ឬ ព្រោះថាទន្ទឹមគ្នានេះ លោក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benyamin Netanyahu និងរដ្ឋមន្រ្តីក្រសួង ការពារ ជាតិរបស់គាត់ គឺលោក Ehud Barak កំពុងបន្តជជែកគ្នាពីលទ្ធភាពវាយ ប្រហារ ប្រទេសអៀរ៉ង់ជាយថាហេតុគម្រោងវាយប្រហារអៀរ៉ង់ដែលរដ្ឋបាលអាមេរិកំាង បានបដិសេធ៕ដោយ គួច គន្ធារ៉ា (RFI)