អតីតអ្នកដឹកនាំល្បី ឧកញ៉ា ប៊ុន រតនា និងភរិយាចូលចិត្តប្រើជីវិតសាមញ្ញៗបែបជនបទ

សារព័ត៌មាន Cambodia News/

កម្សាន្ត ៖ ជាការពិតណាស់ បច្ចុប្បន្នមានសិល្បករ សិល្បការិនី ជាច្រើនមកហើយ ដែលមានវាសនាសាងកេរ្តិ៍ឈ្មោះប្តូរពីអាជីពសិល្បៈ ក្លាយទៅជាអ្នកមានមុខមាត់ មានតំណែងក្នុងសង្គមជាច្រើន គួរឱ្យសរសើរ និង គោរព។
ក្នុងនោះអតីតអ្នកដឹកនាំល្បី ឧកញ៉ា ប៊ុន រតនា និង អតីតតារាសម្តែងជាភរិយា គឺជំទាវ លីឈី ជាដើម ក្រោយរៀបការ ហើយបញ្ចប់អាជីពសិល្បៈទាំងស្វាមី និង ភរិយាហើយនោះ អតីតអ្នកសិល្បៈ ២ រូប នេះ ក៏ត្រូវបានតែងតាំងទទួលគោរមងាជា ឧកញ៉ា ផងដែរ។
បេីទោះជាមានងារជាឧកញ៉ា និង ជំទាវក៏ពិតមែន តែអតីតអ្នកដឹកនាំល្បីឧកញ៉ា ប៊ុន រតនា និង ភរិយាក៏នៅតែចាយជីវិតយ៉ាងសាមញ្ញ ហើយទាំងស្វាមីភរិយាបានពួតដៃគ្នាប្រកបអាជីពផ្ទាល់ខ្លួនយ៉ាងជោគជ័យជាច្រើន រួមមាន ហាងលក់រថយន្ត ហាងលក់ទាខ្វៃ និង គម្រោងលក់រីសតជាដើម។
យ៉ាងណាថ្មីៗនេះ ឧកញ៉ា ប៊ុន រតនា និង ភរិយា ជំទាវ លីឈី ក៏បាន និង កំពុងចាប់ផ្តើមមុខជំនួញថ្មី គឺគម្រោងរីសត «លំហែរ» ដែលមានទីតាំងនៅឯខាងខេត្តកំពង់ស្ពឺ។ ដោយកំពុងតែចាប់ផ្តើមដំណើរការសាងសង់។ ក្នុងនោះ បើទោះជាមានឈ្មោះជាថៅកែ ម្ចាស់អាជីវកម្មក៏ដោយ តែឧកញ៉ា ប៊ុន រតនា និង ជំទាវ លី ឈី នៅតែប្រើជីវិតយ៉ាងសាមញ្ញដូចជាអ្នកជនបទ។
ជាក់ស្តែង ស្របពេលកំពុងចុះមើលដំណើរការសាងសង់គម្រោងរីសត «លំហែរ» ដែលនឹងត្រៀមបើកដំណើរការនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ឧកញ៉ា ប៊ុន រតនា និង ជំទាវ លី ឈី បានបង្ហោះវីដេអូប្រជែងគ្នាស្ទូងស្រូវយ៉ាងចាប់អារម្មណ៍។
វីដេអូ ប្រជែងគ្នាស្ទូងស្រូវនោះ បើទោះជាថតជាការលេងកម្សាន្តក្នុងគ្រួសារក៏ពិតមែន តែ ឧកញ៉ា ប៊ុន រតនា និង ជំទាវ លី ឈី ត្រូវបានមហាជនលើកឡើងថា គូស្វាមីភរិយានេះ ពិតជាចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញៗ។ ជាងនេះទៅទៀត វីដេអូស្ទូងស្រូវនោះ ក៏ហាក់ជាផ្នែកបង្រៀឱ្យប្អូនៗបានឃើញពីរបៀបស្ទូងស្រូវរបស់បងប្អូនអ្នកជនបទផងដែរ៕

Related Articles

Back to top button
Close
Close