គម្រោងលំនៅឋាននិងដីឡូតិ៍ខ្នាតយក្សបើកលក់ក្នុងខេត្តកំពង់ធំ

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 23, 2022/

កំពង់ធំ ៖ គម្រោងអភិវឌ្ឍដីថ្មីលើទឹកដីខេត្តកំពង់ធំបានចាប់ផ្តើមហើយលើផ្ទៃដីជាង៣០០ហិកតាដោយក្រុមហ៊ុនក្នុងស្រុកមួយដែលកំពុងមានឈ្មោះបោះសម្លេង។

គម្រោងអភិវឌ្ឍនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដានី លើផ្ទៃដី ៣២៧ ហិកតា ស្ថិតនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គីឡូម៉ែត្រ២២៦ ពីភ្នំពេញ ឬចម្ងាយត្រឹម៧៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។

ដើម្បីធ្វើជាលំនៅឋានឬអាជីវកម្ម ឬទិញទុកចំណេញអតិឋិជនមានជម្រើសច្រើនក្នុងការទិញដីដែលមានទំហំ ៥x២០, ១០x២០, ២០x៣០ ឬ ៣០x៤០ ដោយមានតម្លៃចាប់ពី ១២៩៩ ដុល្លារតែប៉ុណ្ណោះ។ ការបង់ប្រាក់គឺត្រឹមតែ ៣០ ដុល្លារក្នុងមួយខែសម្រាប់ដីមួយឡូតិ៍។

ក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដានី មានគគ្រោងអភិវឌ្ឍន៍តំបន់នេះឱ្យទៅជាការ៉ាស់សាំង សាលារៀន ហាងទំនិញផ្សេងៗ និងរីស្សត ដោយមានប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធទឹក និងភ្លើងរួចជាស្រេច។

នៅពេលសួរថាហេតុអ្វីបានជា ក្រុមហ៊ុនសម្រេចចិត្តមកអភិវឌ្ឍនៅទីនេះ លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវ ម៉ន ដានី បានថ្លែងថាដីនៅស្រុកស្ទោង ជាពិសេសនៅម្តុំអភិវឌ្ឍនេះតែម្តងមិនទាន់មានគម្រោងធំៗនៅឡើយ ដូចនេះហើយទើបក្រុមហ៊ុនយើងខ្ញុំចាប់ផ្តើមធ្វើមុនគេដើម្បីឲ្យមានទីផ្សារនៅម្តុំស្រុកស្ទោង។

អំពីសម្រស់និងស្ថានដីក្នុងគម្រោងវិញ លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកជំទាវ ម៉ន ដានីបានថ្លែងថាដីនេះមានស្ទឹងដែលគេហៅថា ស្ទឹងនាងសល្ងាច ហើយក្រុមហ៊ុនធ្វើផ្លូវជិះតាមស្ទឹងរហូតមួយជុំដល់ដីចុងខាងក្រោយ ហើយត្រឡប់មកចំកណ្តាលដីវិញ ហើយក៏មានជីកជាស្រះ ជាសួន និងការរៀបចំផ្សេងៗទៀតដើម្បីទុកលំហែរកាយ។

ទាក់ទងនឹងសំណួរពីការលក់ដូរវិញ ក្រុមហ៊ុនបើកដំណើរការលក់ចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២២ នេះតទៅ។

រហូតមកទល់ពេលនេះ ក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដានី មានគម្រោងអភិវឌ្ឍន៍ទាំងបូរី និងដីសរុបទាំងអស់ជាង៤០ទីតាំងដែលភាគច្រើនស្ថិតនៅក្នុងទីក្រុងភ្នំពេញ៕

 

Related Articles

Back to top button
Close
Close