ប្រទេសចំនួន៤ចាប់អារម្មណ៍ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Asian Cup
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 16, 2022/
អាស៊ី ៖ ប្រទេសចំនួន៤ រួមមាន អូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និង កាតា បានចាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFC Asian Cup 2023 បន្ទាប់ពីប្រទេសចិន បានសម្រេចដកខ្លួនពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដោយសារបញ្ហាជំងឺកូវីដ១៩។
ជាការពិតណាស់ប្រទេសចិនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតនេះនៅខែមិថុនា និងខែកក្កដាឆ្នាំក្រោយ ប៉ុន្តែដោយសាអនុវត្តតាមគោលនយោបាយប្រឆាំងកូវីដ១៩ដល់កម្រិតសូន្យ បានបណ្តាលឱ្យបោះបង់ចោលព្រឹត្តិការណ៍នេះ។
យ៉ាងណាមិញកាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) បានប្រកាសដាក់ដេញថ្លៃសិទ្ធិធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ ផងដែរ ខណៈការឈប់ទទួលពាក្យនឹងត្រូវផុតកំណត់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២៕