គ.ជ.ប ៖ ប្រជាពលរដ្ឋ ៨០.១៩ភាគរយ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 7, 2022/
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ កើតឡើងរហូតដល់៨០.១៩ភាគរយ។
គ.ជ.ប បានអះអាងទៀតថា អត្រា៨០.១៩ភាគរយនេះ ស្មើនឹងប្រជាពលរដ្ឋ ចំនួន៧,៣៨២,៤៤៩នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩,២០៥,៦៨១លាននាក់។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ជាមួយនឹងតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ និងទទួលបានពីគ្រប់ភាគី ពិសេសបណ្ដាគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត៕