ក្រសួងការងារអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ May 24, 2022/

ភ្នំពេញ ៖ យោងតាម​សេចក្តី​ជូន​ដំនឹង​ របស់​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈចេញ​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​​សម្រេចអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

ការ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​នេះ​កឺ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បង​ប្អូន​កម្មករ​និយោជិត​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយ​រក្សាប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍ផ្សេងៗ​នៅដដែល៕

Related Articles

Back to top button
Close
Close