WHO ​ថា ​ករណីជំងឺ​អុត​ស្វា​នឹង​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​

សារព័ត៌មាន​ Cambodia News/

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក (WHO) និយាយថា​ ខ្លួន​រំពឹងថា​នឹង​រកឃើញ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា (monkeypox) បន្ថែម​ទៀត ខណៈ​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន ជាទី​ដែល​មិន​ទំនង​ថា​នឹង​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ទាំងនោះ​សោះ​។

​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​ចំនួន៩២នាក់ និង​ករណី​សង្ស័យ​ថា​ កើត​ជំងឺ​អុតស្វាចំនួន២៨នាក់​ត្រូវបាន​រាយការណ៍​ពីរ​ដ្ឋ​សមាជិក​ចំនួន១២ ដែល​វីរុស​នេះ​មិន​មែនជា​ជំងឺ​រាតត្បាត​នោះទេ។

ទីភ្នាក់ងារ​អង្គការ​នេះ​បាន​បន្ថែម​ថា ខ្លួន​នឹង​ផ្តល់​ការណែនាំ និង​អនុសាសន៍​បន្ថែម​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ សម្រាប់​ប្រទេស​នានា​អំពី​វិធី​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អុត​ស្វា​នេះ​។

​ ​ករណី​ឆ្លង​ជំងឺ​អុត​ស្វា​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងជើង និង​សហភាព​អឺរ៉ុប​កាល​ពីដើម​ខែ​ឧសភា ដែល​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ជំងឺ​ប្រភេទ​នេះ ​ជំងឺឆ្លង​ដែល​ត្រូវបាន​រកឃើញ​ដំបូង​ក្នុងប្រទេស​កុង​ហ្គោ​នៃ​ទ្វីបអាហ្វ្រិក​កំពុង​ឆ្លង​រាលដាល​ខ្លាំង​៕

 

 

Related Articles

Back to top button
Close
Close