ឯកឧត្តម​ ហ៊ុន ម៉ា​នី​ ៖ ​​ការ​​ប្រមាថ​របស់​ពួក​​ជ្រុល​និយម​​​មក​លើ​​នាយក​រដ្ឋមន្ត្រី​​មិន​អាច​​បន្ធូរ​បន្ថយ​ ឬ​​សម្រាល​​ទោស​​បាន​នោះ​ទេ​​

​​​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ​ឯកឧត្តម​ ហ៊ុន ម៉ា​នី ដែលជា​កូនប្រុស​របស់​សម្តេច​តេ​ជោ និង​តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ បានលើកឡើងនៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ឯកឧត្តម​​កាលពី​ថ្ងៃទី​១២ ខែឧសភា ​ម្សិល​មិញ​ ថា ទង្វើ​ដែល​ប្រមាថ​មកលើ​ពុក មកលើ​នាយករដ្ឋមន្ត្រី និង​មកលើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​»​។

ឯកឧត្តម​​បាន​បន្តថា​: «​ទង្វើ​នេះ ពួកយើង​ទាំងអស់គ្នា ជា​សមាជិក​គណបក្ស និង​ជា​ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​បន្ធូរបន្ថយ ឬ​សម្រាល​ទោសកំហុស​ដល់​ពួក​ជ្រុលនិយម​ទាំងអស់​នោះបានទេ​»​។​

​ឯកឧត្តម​ ហ៊ុន ម៉ា​នី បាន​លើកឡើងទៀត ថា​៖ «​ពួកយើង​ត្រូវ​ចាំ និង​មិនត្រូវ​ភ្លេច​ចរិត​ជ្រុលនិយម​របស់​ពួក​នេះឡើយ​។ អស់​លោក​​ក៏ត្រូវ​ចាំ​ថា អ្នកណា​ធ្វើ អ្នកនោះ​ទទួល​»​។​

ការលើកឡើងបែប​នេះរបស់​ឯកឧត្តម​ ហ៊ុន ម៉ា​នី គឺ​សម្ដៅ​ដល់​ជន​អគតិ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ប្រមាថ​មកលើ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ពេល​កំពុង​ទទួល​នូវ​ការស្វាគមន៍​ពី​អ្នកគាំទ្រ នាទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕ ​

​​

Related Articles

Back to top button
Close
Close