សម្តេចតេជោ ហ៊ុន សែន ប្រកាស​ប្រើ​ប្រាស់ ​Instragram ផ្លូវ​ការ​មាន​ឈ្មោះ​ថា ​«hunsencambodia​»​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសប្រើប្រាស់បណ្តាញសង្គម Instagram ផ្លូវការ  ដោយ​Instagram របស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា «hunsencambodia»។

សម្តេចតេជោបានបញ្ជាក់​នៅលើបណ្តាញ Facebook  ពីការប្រើប្រាស់បណ្តាញ IG យ៉ាងដូច្នេះ «កន្លង​ម​​ក​ខ្ញុំ​បង្ហោះ​រូប​ភាព​តាម​គណនី​ឈ្មោះតាសាញ់។ ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនីផ្លូវការ នៃ instagram របស់ខ្ញុំដែលមានរូបភាពដូចភ្ជាប់ជាមួយ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រៅតែពីការប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram សម្តេចតេជោ ក៏បាន​ប្រើប្រាស់​បណ្តាញសង្គមមួយចំនួនទៀត ដើម្បីប្រាស្រ័យទាក់ទងជាមួយក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល និង​មន្ត្រី​រាជការ​គ្រប់លំដាប់​ថ្នាក់ក្នុងការ​បំពេញការងារផ្សេងៗ ក៏ដូចជាប្រើជាមធ្យោបាយ ដើម្បីបញ្ជូនសារនានាទៅកាន់ប្រជាពលរដ្ឋ៕ ដោយ ៖ ហេង នាង​

 

Related Articles

Back to top button
Close
Close