WHO អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលអាក្រក់ជាង Delta

សារព័ត៌មាន Cambodia News/

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ដែលអាក្រក់ជាង Delta មានប្រភពដើមនៅអាហ្វ្រិកខាងត្បូង។

ខណៈទីក្រុងហុងកុងរបស់ចិន បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ ។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP នារសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។

សូមជម្រាបថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាងដូចខាងលើនេះ៕

Related Articles

Back to top button
Close
Close