ព្រះមហាក្សត្រនឹងយាងចូលរួមក្នុងមហាសន្និបាតរបស់អង្គការយូណេស្កូនៅទីក្រុងប៉ារីសនៅថ្ងៃទី១០- ១៤ ខែវិច្ឆិកា

​សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖  យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឲ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការ ដែលនឹងប្រព្រឹត្ត​ទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១នេះ ធ្វើឡើងតបតាមការយាងរបស់លោស្រី អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)៕

 

Related Articles

Back to top button
Close
Close