ក្រសួងការងារ ចេញសេចក្តីប្រកាសពីការឈប់សម្រាកប្រចាំឆ្នាំ២០២២
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាស ស្តីពីការឈប់បុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ ២០២២ របស់កម្មក និយោជិត នៃរោងចក្រ សហគ្រាសទាំងអស់ នៅឆ្នាំ២០២២ ខាងមុខ។
យោងតាមសេចក្តីប្រកាស ខាងលើនេះ បានបញ្ជាក់ថាៈ ចំពោះថ្ងៃឈប់សម្រាកបុណ្យ ដែលមានប្រាក់ឈ្នួលនេះ សរុបមានចំនួន ២១ ថ្ងៃហើយ ក្នុងនេះ សម្រាប់បុណ្យសំខាន់ៗ មានចំនួន ១៥ ថ្ងៃ ៕