ស៊ីរី៖ លោក បាស្ហារ អាល-អាសាដសន្យាកម្ទេចពួកប្រឆំាងតាមគ្រប់មធ្យោបាយ តែអៀរ៉ង់ចង់បានដំណោះស្រាយតាមផ្លូវចរចា
ដំណោះស្រាយឲ្យជម្លោះនៅក្នុងប្រទេស ស៊ីរីនឹងត្រូវធ្វើឡើងតាមផ្លូវនយោបាយ គឺមិន មែនតាមផ្លូវយោធានោះទេ នេះជាសេចក្តីប្រកាសរបស់បេសកជនអៀរ៉ង់នៅថ្ងៃអាទិត្យ ទី២៦ សីហា។ បេសកជនអៀរ៉ង់បានថ្លែងដូចនេះ ក្រោយពីបានជួបសន្ទនាជាមួយលោក ប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដក្នុងទីក្រុងដាម៉ាស។ យ៉ាងណាក៏ដោយ សេចក្តី ប្រកាសរបស់បេសកជនអៀរ៉ង់នេះបានផ្ទុយនឹងឆន្ទៈរបស់លោក បាស្ហារ អាល-អាសាដ ដែលសន្យាកម្ទេចពួកប្រឆំាងតាមគ្រប់មធ្យោបាយ។
លោកប្រធានាធិបតីស៊ីរី បាស្ហារ អាល-អាសាដបាននិយាយយ៉ាងដូច្នេះនៅចំពោះមុខ បេសកជនអៀរ៉ង់ដែលបានទៅ ស៊ីរីដើម្បីអញ្ជើញលោក បាស្ហារ អាល-អាសាដឲ្យ ទៅ ចូលរួមជំនួបកំពូលចលនាមិនចូលបក្សសម្ព័ន្ធ។ លោក បាស្ហារ អាល-អាសាដបាន បញ្ជាក់ ជាថ្មីម្តងទៀតថា ប្រទេសរបស់លោកនឹងយកជ័យជំនះលើក្រុមបះបោរ ទោះបីជា ត្រូវប្រើមធ្យោបាយណាក៏ដោយ។ ជាមួយគ្នានេះ លោក បាស្ហារ អាល-អាសាដមិន ញញើត នឹងចោទក្រុមប្រទេសលោកខាងលិចដែលបានស៊ុមគ្រលំគ្នា ដើម្បីប្រឆំាងនឹង ទីក្រុងដាម៉ាស់។ សម្រាប់លោកប្រធានាធិបតីស៊ីរី អ្វីដែលក្រុមប្រទេសខាងលិចបាននិង កំពុងធ្វើពេលនេះ មិនមែនប្រឆំាងតែប្រទេសស៊ីរីមួយប៉ុណ្ណោះទេ តែប្រឆំាងនឹងគ្រប់ ប្រទេសទំាងអស់នៅក្នុងតំបន់។
យោងតាមលោក បាស្ហារ អាល-អាសាដ ប្រទេសស៊ីរីនឹងបន្តប្រើយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីប្រឈមទប់នឹង កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសលោកខាងលិច និងរដ្ឋមួយ ចំនួនដែលកំពុងព្យាយាមបង្ខំឲ្យរដ្ឋាភិបាលស៊ីរី ផ្លាស់ប្តូរជំហររបស់ខ្លួន។ ការប្តេជ្ញាចិត្ត របៀបនេះក៏មានដែរ ពីសំណាក់លោករដ្ឋមន្រ្តីការបរទេសស៊ីរី Walid Mouallem។ លោក Mouallem ដែលបានអះអាងថា ដរាបណាគេនៅមិនទាន់អាចបោសសំអាតឲ្យអស់នូវ ក្រុមភេរវជនទេ ដរាបនោះ គេនៅមិនអាចបើកកិច្ចចរចាស្តីពីលទ្ធភាពនៃការលាចុះពី តំណែងរបស់ លោកបាស្ហារ អាល-អាសាដបានឡើយ។
យ៉ាងណាក៏ដោយ ជំហររបស់រដ្ឋាភិបាលស៊ីរីដែលប្តេជ្ញាបន្តប្រើកម្លំាងបាយបង្រ្កាបពួក ប្រឆំាងនេះ វាបានផ្ទុយនឹងការចង់បានរបស់លោក Alaeddine Boroujerdia ប្រធាន គណៈកម្មការសភាអៀរ៉ង់ទទួលបន្ទុកកិច្ចការបរទេស។ លោក Boroujerdia ដែលបាន បញ្ជាក់ថា ជម្លោះនៅស៊ីរីត្រូវតែដោះស្រាយតាមផ្លូវចរចា ពីព្រោះដំណោះស្រាយតាម ផ្លូវយោធាបានជាប់គំាងហើយ៕ ដោយ គួច គន្ធារ៉ា(RFI)