លោក​ជំទាវ ​ឱ វណ្ណ​ឌី​ន ៖ ជំងឺកូវីដ១៩បំប្លែងថ្មីមួយចំនួនមិនទាន់ដឹងប្រភពមកពីណាច្បាស់នោះទេ

សារព័ត៌មាន Cambodia News/

​ភ្នំពេញ (៣ សីហា ២០២១) ៖ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​១៩ បំប្លែង​ថ្មី​ «​ដែល​តា​» អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន​អ្នក​ឆ្លង​វីរុស​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ថ្មី (Delta) មួយ​ចំនួន​មិនដឹង​ប្រភព​ឆ្លង​មក​ពី​ខាង​ណានោះទេ ព្រោះថា Delta មាន​ភាព​ចម្លង​លឿន ដូច្នេះ​បុគ្គល​គ្រប់​រូប​កុំ​ចល័ត​ទៅ​តំបន់​ផ្សេង​ៗ ។

លោក​ជំទាវ វេជ្ជបណ្ឌិត​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែងបែបនេះ​​ក្នុង​ឱកាស​នាំ​យក​ថវិកា​របស់​សម្ដេច​តេ​ជោ ប្រគល់​ជូន​ដល់​លោកតា អាយុ​១០២​ឆ្នាំ ស្ម័គ្រចិត្ដ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្រុង​កំពត ខេត្តកំពត កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២១។

លោក​ជំទាវបាន​ឲ្យ​ដឹង​ថា រយៈពេល​៥​ខែ កម្ពុជា​រក ឃើញ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី Delta ចំនួន​២២៣​នាក់ ក្នុង​នោះ​ស្ដ្រី​១០៧​នាក់ លោក​ជំទាវបន្ត​​ថា នៅ​លើ​ពិភពលោក​គឺមានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ប្រភេទវីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី Delta ដោយសារ​ស្ថានភាព​របស់​វា​មាន​ភាព​ឆ្លង​លឿន ។

លោក​ជំទាវ​បានបញ្ជាក់ថា ប​ច្ចប្ប​ន្ន​នៅ​កម្ពុជា​ប្រភេទ Delta ឆ្លង​ក្នុង​សហគមន៍​ជា​ដុំ​ៗ ដូច្នេះ ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ជាប់​ជា​និច្ច ហើយ​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ​កុំ​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា ៕

 

Related Articles

Back to top button
Close
Close