លោកជំទាវ ឱ វណ្ណឌីន ៖ ​មិន​ទាន់​មានការ​សិក្សា​ស្រាវជ្រាវច្បាស់លាស់​ជុំវិញ​​ការ​ចាក់វ៉ាក់សាំងលាយគ្នានៅឡើយនោះទេ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៥ កក្កដា ២០២១)ក្នុងឱកាស​នាំយកថវិកាចំនួន​១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ជាជំនួយឧបត្ថម្ភសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៥លាន នៅ​ព្រឹកថ្ងៃទី​១៤ ខែកក្កដា  ​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ​មិន​ទាន់​មានការ​សិក្សា​ស្រាវជ្រាវណាមួយច្បាស់លាស់​ ជុំវិញ​ប្រសិទ្ធិភាព​ការ​ចាក់វ៉ាក់សាំងលាយគ្នានៅឡើយនោះទេ។

លោកជំទាវ ឱ វណ្ណឌីន​ បានមាន​ប្រសាសន៍​​បញ្ជាក់ថា មុននឹងធ្វើការសម្រេចចិត្តយើងត្រូវមានការសិក្សាស្រាវ​ជ្រាវ​បែបវិទ្យាសាស្ត្រ មានន័យថាភស្តុតាង ដែលបានមកពីការសិក្សា ប៉ុន្តែការសិក្សានេះ គឺទាមទារ​ពេលវេលាយូរ ។

អង្គកាសុខភាពពិភពលោក ក៏មិនទាន់ផ្តល់នូវអនុសាសន៍ នៅក្នុងការ​ប្រើ​ប្រាស់​វ៉ាក់សាំង​លាយ​បែបនេះដែរ។ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយការហាមប្រាម មិនឱ្យចាក់វ៉ាក់សាំង​លាយគ្នាដែរ​កាលពីពេល​ថ្មី​ៗ​នេះ​។

លោកជំទាវ ឱ វណ្ណឌីន បានយល់ឃើញថា វ៉ាក់សាំងផលិតចេញមក មានភាពខុសគ្នា បើយើងនិយាយពី ស៊ីណូហ្វាម ស៊ីណូវ៉ាក់វាប្រហាក់ប្រហែលគ្នា ដោយសារតែការប្រើប្រាស់ របៀបរបបផលិតវ៉ាក់សាំង ដូចទៅនឹង វ៉ាក់សាំងនៃជំងឺផ្សេងៗទៀត ដូចជាវ៉ាក់​សាំងជំងឺកញ្ជ្រិល និង​ជំងឺស្អូចជាដើម។

តាមលោកជំទាវ​បា​នគូស​បញ្ជាក់​បន្ថែម​​ថា​ ការចាក់វ៉ាក់សាំងលាយគ្នាដូច្នេះ គឺកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ខណៈ​មិនទាន់មានភស្តុតាងណាបញ្ជាក់ថា ការធ្វើបែបនេះ មានផលល្អ ឬមិនល្អនៅឡើយ៕

Related Articles

Back to top button
Close
Close