មនុស្ស ១៨នាក់បានបាត់បង់ជីវិត​នៅក្នុងអគ្គិភ័យឆាបឆេះរោងចក្រគីមីនៅឥណ្ឌា

សារព័ត៌មាន Cambodia News/

ឥណ្ឌា ៖  មនុស្សចំនួន​ ១៨នាក់បានបាត់បង់ជីវិត​នៅក្នុងអគ្គិភ័យឆាបឆេះរោងចក្រគីមីមួយកន្លែងស្ថិតនៅភាគពាយព្យនៃប្រទេសឥណ្ឌាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២១។

ប៉ូលិសមូលដ្ឋានឥណ្ឌាបាននិយាយថា​ មនុស្ស​ចំនួន​២០នាក់បានរួចជីវិតពីអគ្គិភ័យនេះ​ ហើយសាកសពរបស់អ្នកដែលបានស្លាប់ទាំងអស់ត្រូវបានរកឃើញអស់ហើយ។

ប៉ូលិសបញ្ជាក់ថា មនុស្សសរុបចំនួន៣៧នាក់កំពុងធ្វើការនៅក្នុង​ និងជុំវិញរោងចក្រនោះនៅពេលដែលអគ្គិភ័យបានឆាបឆេះ។​

ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌាបានរាយការណ៍ថា​ អគ្គិភ័យនេះបានកើតឡើងនៅក្នុងរោងចក្រគីមីរបស់ក្រុមហ៊ុនមួយដែលផលិតផលិតផលជាច្រើនរួមទាំងជែលលាងដៃសម្លាប់មេរោគផង។

ការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសថា​ គ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិតក្នុងអគ្គិភ័យនេះនឹងទទួលបានថវិកាប្រហែល ២.៧៥០ដុល្លារ​ក្នុងមួយគ្រួសារ​ ហើយអ្នកដែលរងរបួសនឹងទទួលបានប្រហែល​ ៦៨០ដុល្លារ៕

Related Articles

Back to top button
Close
Close