អ្នកឆ្លងនៅភ្នំពេញ ៣១០នាក់ពីម្សិលមិញឆ្លងខ្លាំងចេញពីសង្កាត់ចំនួន៣
សង្កាត់ទួលសង្កែទី១, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់ចោមចៅ៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ ឧសភា ២០២១) ៖ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅរាជធានីភ្នំពេញបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះសង្កាត់ដែលមានអ្នកវិជ្ជមានច្រើនជាងគេគឺ៖
– សង្កាត់ទួលសង្កែទី១ចំនួន ៣៩នាក់ ។
– សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន២៣នាក់
– សង្កាត់ចោមចៅ៣ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧៩នាក់
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕