កូរ៉េខាងជើង​សាងសង់​ប្រតិករ​នុយក្លេអ៊ែរ​ជិត​រួច​ហើយ

រូបភាពដែលថតបានដោយផ្កាយរណបបង្ហាញថា គម្រោងសាងសង់ប្រតិករនុយក្លេអ៊ែរ ដែលប្រើទឹកស្រាលរបស់កូរ៉េខាងជើង កំពុងតែមានដំណើរទៅមុខយ៉ាងលឿនរហ័ស។ ប្រតិករនេះ ជាការចាំបាច់សម្រាប់បង្កើតអាវុធនុយក្លេអ៊ែរ។

ការវិភាគទៅលើរូបភាពដែលថតបានដោយផ្កាយរណបកាលពីថ្ងៃទី៦សីហាកន្លងទៅនេះ បង្ហាញថា កូរ៉េខាងជើងបានឈានជើងជិតទៅដល់ការបង្កើតអាវុធនុយក្លេអ៊ែរហើយ។ នេះបើយោងទៅតាមអ្នកឯកទេសខាងសិក្សារូបភាពផ្កាយរណបរបស់ទស្សនាវដ្តី អង់គ្លេស Jane’s Defense Weekly។

អ្នកឯកទេសបានអះអាងយ៉ាងដូច្នេះ ក្រោយពីបានពិនិត្យឃើញមានដោម(Dôme)មួយ ដែលមានវិជ្ឈមាត្ររហូតដល់ទៅ២១ម៉ែត្រ នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរYongbyon។ សូម ជម្រាបថា រូបភាពមុនៗដូចយ៉ាងរូបភាពដែលថតបានដោយផ្កាយរណបកាលពីខែឧសភា កន្លងទៅនេះ ពុំមានបង្ហាញពីដោមដ៏ធំមួយនេះទេ។

ផ្អែកទៅលើរូបភាពថ្មីៗទាំងនេះ ពួកអ្នកជំនាញនៃទស្សនាដ្តីJane’s Defense Weekly អះអាងថា ប្រតិករនុយក្លេអ៊ែរដែលប្រើទឹកស្រាលរបស់កូរ៉េខាងជើងអាចនឹងសង់ ហើយ ដាច់ស្រេចនៅពាក់កណ្តាលឆ្នាំ២០១៣ខាងមុខនេះ។រីឯពួកអ្នកឯកទេសផ្សេងទៀតយល់

ឃើញថា ការសាងសង់ប្រតិករទឹកស្រាលនេះនឹងអាចចប់នៅឆ្នាំ២០១៤ឬ២០១៥ឯ ណោះ។

គួររំឭកថា កូរ៉េខាងជើងបានប្រាប់ឱ្យដឹងនៅឆ្នាំ២០១០ថា ខ្លួនកំពុងសាងសង់ប្រតិករ នុយក្លេអ៊ែរមួយ ដើម្បីបង្កើតអគ្គិសនីសម្រាប់ប្រើប្រាស់មិនមែនដើម្បីបង្កើតអាវុធនុយ ក្លេអ៊ែរទេ។ ក៏ប៉ុន្តែ របបកុម្មុយនិស្តព្យុងយ៉ាង(Pyongyang) បានសាកល្បងអាវុធនុយ ក្លេអ៊ែរពីរដងរួចទៅហើយ។ ម្យ៉ាងទៀត កាលពីខែកុម្ភៈកន្លងទៅនេះ កូរ៉េខាងជើងបាន សន្យាថា ផ្អាកកម្មវិធីនុយក្លេអ៊ែរចោលមួយរយៈពេល ក្រោយពីបានចុះហត្ថលេខាជាមួយ សហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងមួយ ស្តីពីជំនួយស្បៀងអាហារពីសំណាក់ទីក្រុង វ៉ាស៊ីនតោន។ ក្រោយមកទៀត កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសទុកជាមោឃៈ បន្ទាប់ ពីនៅថ្ងៃទី១៣មេសា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស្ស៊ីលចម្ងាយឆ្ងាយ ដែល ខ្លួនអះអាងថា ជាកាំជ្រួចសាកល្បងបង្ហោះផ្កាយរណប៕ ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ (RFI)

Related Articles

Back to top button
Close
Close