មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៣១នាក់, ២៨នាក់ជាករណីឆ្លងសហគមន៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៤ មីនា ២០២១) ៖ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងស្ថានភាពជម្ងឺកូវីដ-១៩ បានឲ្យដឹងថា នៅកម្ពុជាមានករណីវិជ្ជមានថ្មីចំនួន៣១នាក់ ដែល២៨នាក់ជាករណីឆ្លងសហគមន៍ និង ៣នាក់ជាអ្នកដំណើរចូលមកកម្ពុជា ព្រមទាំងមានករណីជាសះស្បើយចំនួន០២នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ មីនា នេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុប ៩០៩នាក់, អ្នកជាសះស្បើយ ៤៨៤នាក់ និងអ្នកកំពុងព្យាបាលចំនួន ៤២៥នាក់។
សូមមើលសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោមដើម្បីដឹងព័ត៌មានលម្អិត៖