វៀតណាមបន្តប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីក្នុងស្រុក១៨ករណីបន្ថែមទៀត
សារព័ត៌មាន Cambodia News/
វៀតណាម (១៩ កុម្ភៈ ២០២១) ៖ តាមប្រភពពីសារព័ត៌មាន ចិនស៊ីនហួរ កាលពីម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន១៨ករណីបន្ថែមទៀត។
ករណីឆ្លងថ្មីៗខាងលើទាំងអស់ ត្រូវបានរាយការណ៍ចេញពីខេត្ត Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា COVID-19 បានឆ្លងរាលដាលខ្លាំងបំផុតសម្រាប់រលកថ្មីនៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៣៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៦០៥នាក់៕