បើគិតក្នុងតំបន់​អាស៊ានកម្ពុជា​គឺ​ជាប្រទេស​ទី៤ ដែលចាប់ផ្តើម​ដំណើរការកម្មវិធីចាក់​វ៉ាក់សាំង​កូវីដ​ជាផ្លូវការ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ កុម្ភៈ ២០២១) ៖ កម្ពុជាបាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​ របស់ចិន Sinopharm ហើយចាប់ពី​ព្រឹក​ថ្ងៃទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២១នេះទៅ​​ បើគិតក្នុងតំបន់​អាស៊ានកម្ពុជា​គឺ​ជាប្រទេស​ទី៤ ដែលចាប់ផ្តើម​ដំណើរការកម្មវិធីនេះជាផ្លូវការ។

ប្រទេសដំបូងគេនៅតំបន់​អាស៊ាន​ដែល​ដំណើរការ​កម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ គឺប្រទេស​សិង្ហបុរី​ ក្នុងនោះគឺចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១។ ទីពីរ គឺប្រទេស​ឥណ្ឌូណេស៊ី ​ដែលបាន​ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១។ មីយ៉ាន់ម៉ា ជាប្រទេសទីបីក្នុងតំបន់ដែល​ចាក់វ៉ាក់សាំងកូវីដ១៩ ដោយ​ប្រើប្រាស់វ៉ាក់សាំង​របស់​ឥណ្ឌា Covishishield កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២១។

ដោយឡែកប្រទេសឡាវ​ក៏បាន​ចាក់វ៉ាក់សាំង​កូវីដ១៩ របស់ចិន ឱ្យ​គ្រូពេទ្យជួរមុខរបស់ខ្លួន​រាប់រយនាក់រួច​មកហើយដែរ ប៉ុន្តែមិនមែន​ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំង​ជាផ្លូវការនោះទេ៕

Related Articles

Back to top button
Close
Close