អាជ្ញាធរខេត្តដុងថាបភាគខាងត្បូងប្រទេសវៀតណាមចាប់ថ្នាំញៀន៩០គីឡូក្រាម
សារព័ត៌មាន Cambodia News/
វៀតណាម (២១ មករា ២០២១) ៖អាជ្ញាធរខេត្តដុងថាបភាគខាងត្បូងវៀតណាមបានចាប់បានថ្នាំញៀនខុសច្បាប់ប្រមាណ៩០គីឡូក្រាមនិងបានឃាត់ខ្លួនមនុស្ស៣នាក់។វាជាការចាប់បានថ្នាំញៀនច្រើនបំផុតនៅក្នុងខេត្តនៃតំបន់ដីសណ្តរទន្លេមេគង្គមួយនេះ។
កាលពីថ្ងៃអង្គារទី១៩ ខែមករា ប្រធានប៉ុស្តិ៍ព្រំដែន ធឿង ភឿកនៅចន្លោះព្រំដែនវៀតណាមនិងកម្ពុជា បាននិយាយថាមនុស្ស៣នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យចំពោះការលួចនាំចូលថ្នាំញៀន រួមមានហេរ៉ូអ៊ីន នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមVNA។ ពួកគេត្រូវបានចោទប្រកាន់ចំពោះការលួចនាំចូលហេរ៉ូអ៊ីននិងថ្នាំញៀនដទៃទៀតទៅពីកម្ពុជាចូលទីក្រុងហូជីមីញ។
សូមបញ្ជាក់ថា វៀតណាមមានច្បាប់ថ្នាំញៀនតឹងរឹងបំផុតមួយក្នុងចំណោមច្បាប់ប្រឆាំងថ្នាំញៀនតឹងតែងបំផុតនានាក្នុងលោក។នរណាដែលត្រូវបានចាប់ខ្លួនចំពោះការមានឬលួចដឹកជញ្ជូនថ្នាំញៀនហេរ៉ូអ៊ីនតែ០,៦គីឡូក្រាម ឬថ្នាំមេតំហ្វេតាមីន ២,៥គីឡូក្រាមប្រឈមទោសប្រហារជីវិត។ការផលិត ឬ លក់ហេរ៉ូអ៊ីន១០០ក្រាម(០,១គីឡូក្រាម)ឬ ថ្នាំញៀនដទៃទៀត៣០០ក្រាម ក៏ទទួលទោសដូចគ្នា៕