នៅ​ថ្ងៃ​បោះឆ្នោត ​​​អាមេរិក​​ដាក់​ពង្រាយ​​ទាហាន​​ឆ្មាំ​​ជាតិ​​រាប់ពាន់​នាក់​ដើម្បី​​ទប់​​ទល់នឹង​​ភាព​វឹកវរ​​​

សារព័ត៌មាន​ Cambodia News/

អាមេរិក (០៤ វិច្ចិកា ២០២០) ៖ ​​យោងតាម​ប្រភពពី​សារព័ត៌មានស៊ិន​ហួរ​ បាន​ឲ្យ​ដឹង​ថា ​ទាហាន​ឆ្មាំ​ជាតិ​សហរដ្ឋអាមេ​រិក​​ជាង​៤.៧០០​នាក់​នៅក្នុង​រដ្ឋ​ចំនួន​១៨ ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ជួយ​ក្នុងការ​បោះឆ្នោត​ដែល​កំពុង​បន្ត​។ 

​កាសែត​យោធា Military Times បាន​និយាយថា “​បេសកកម្ម​របស់​ពួកគេ​មានដូចជា​ជួយ​ការពារ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​តជួយ​ដល់​ការបោះឆ្នោត​និង​ប្រុង​ជើងការ​ក្នុងករណី​មាន​ភាពវឹកវរ​ស៊ីវិល​ក្រោយ​ការបោះឆ្នោត​” ។​

​ក្នុងចំណោម​រដ្ឋ​ទាំងអស់ Texas, Pennsylvania និង Massachusetts បានដាក់​ពង្រាយ​ឆ្មាំ​ជាតិ​ចំនួន​១,០០០​នាក់​ដើម្បី​ប្រុងប្រៀប​ទប់ទល់​នឹង​ភាពចលាចល​ស៊ីវិល ​និង​អំពើហិង្សា ​ខណៈ​រដ្ឋ Arizona និង Alabama មាន​កងទ័ព​ចំនួន​៣០០​នាក់​ក្នុង​មួយ​រដ្ឋៗ​។​

​ជនជាតិ​អាមេរិកាំង​កំពុងធ្វើដំណើរ​ទៅកាន់​ស្ថានីយបោះឆ្នោត​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃ​អង្គារ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០​។ ​មនុស្ស​ជាច្រើន​មានការ​ព្រួយបារម្ភ​អំពី​តថភាព​នៃ​ប្រជាជាតិ​ដែល​បែកបាក់​គ្នា​កាន់តែខ្លាំង​ឡើង​ដូចជា​ជម្លោះជាតិសាសន៍​និង​អំពើ​អ​យុត្ដិធម៌​សង្គម​ដែល​កាន់តែ​អាក្រក់​ទៅៗ​។​

​នៅ​រដូវក្តៅ​កន្លងទៅនេះ​កងកំលាំង​ឆ្មាំ​ជាតិ​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រដ្ឋ​មួយចំនួន​នៅ​ទូទាំងប្រទេស​ដើម្បី​ឆ្លើយតប​នឹង​ភាពវឹកវរ​ស៊ីវិល​បន្ទាប់ពី​មរណភាព​របស់លោក George Floyd ដែលជា​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ដែល​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​៕

Related Articles

Back to top button
Close
Close