ព្យុះ “នូល” បង្កអោយរងការប៉ះពាល់ខ្លាំងដល់ខេត្តចំនួន២២របស់ប្រទេសថៃ
សារព័ត៌មាន Cambodia News/
បាងកក (២១ កញ្ញា ២០២០) ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ខេត្តចំនួន ២២ក្នុងប្រទេសថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងភ្លាមៗដែលបង្កឡើងដោយព្យុះ “នូល”។ នេះបើយោងតាមប្រភពពីសារព័ត៌មានស៊ិនហួរ។
អគ្គនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ(DDPM)លោក Chayaphol Thitisak បាននិយាយថាជំនន់ទឹកភ្លៀង និងភ្លៀងធ្លាក់ឥតឈប់ឈរដែលបណ្តាលមកពីព្យុះត្រូពិកនេះបានគ្របដណ្តប់លើតំបន់ទាំងអស់នៃប្រទេសដោយបានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ កសិដ្ឋាន ភូមិ និងទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងខេត្តចំនួន២២ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
យោងតាមអគ្គនាយក DDPM បានឲ្យដឹងថា គ្រួសារប្រហែល១,៤០០គ្រួសារក្នុង២២៤ភូមិនៅខេត្តទាំងនោះត្រូវបានបំផ្លាញដោយសារព្យុះត្រូពិកនេះ៕