សម្ដេចតេជោ ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ រក្សានៅដដែល គ្រាន់តែមុខងារតិចជាងមុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មិថុនា ២០២០) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីជាមានព្រលានយន្តហោះថ្មី ក៏ដោយតែអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាស់រក្សាទុកនៅដដែល គ្រាន់តែមុខងារតិចជាងមុន ជាពិសេសគ្មានការកាត់ ពោធិ៍ចិនតុងធ្វើជាទីក្រុងរណបមួយនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញ ពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០២០៕