បញ្ចប់ការតវ៉ារបស់ប្រជាពលរដ្ឋនៅបុរីកីឡា
នៅថ្ងៃពុធ ទី៤ មករា កម្លាំងសន្តិសុខការពារក្រុមហ៊ុនផានអ៊ីម៉ិច និងសមត្ថកិច្ចចម្រុះខណ្ឌ៧មករា បានអនុវត្តបញ្ចប់ឱសានវាទចុងក្រោយ និងបិទផ្លូវតវ៉ាលើករណីជម្លោះដីនៅតំបន់បុរីកីឡា។
នៅថ្ងៃពុធ ម៉ោង ១២ ថ្ងៃត្រង់នេះអាជ្ញាធរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់មានវត្តមាននៅលើដី ជម្លោះក្នុងតំបន់នោះទៀតឡើយ ។ ក្នុងចំណោមប្រជាពលរដ្ឋជិត ៣ពាន់គ្រួសារ មានប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសាត្រូវបានអាជ្ញាធរបណ្ដេញចេញពីដីមានជម្លោះ។
អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដែលបានចុះទៅដល់កន្លែងតវ៉ារបស់ប្រជាពលរដ្ឋបាននិយាយថា អាជ្ញាធរមិនអនុញ្ញាតឲ្យពលរដ្ឋទាំងនោះស្នាក់នៅលើសួនច្បារនោះជា ដាច់ខាត។ ហេតុផលថា គឺដើម្បីរក្សាការពារសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពរបស់ស្ថានទូតអាមេរិកផងដែរ៕