បន្តិចទៀតនេះ សម្តេចតេជោ ​អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)

សារព័ត៌ផមាន​ Cambodia News/

ភ្នំ​ពេញ​ (៣០ មករា ២០២០) ៖ ​នៅ​ព្រឹកថ្ងៃទី៣០ ខែមករានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ​អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានពិត និងមិនពិត ដែលបានបង្កអោយបងប្អូនប្រជាពលរដ្ឋមានការងឿងឆ្ងល់ និង​ព្រួយបារម្ភ។​

នៅ​ក្នុង​សន្និសីទសារព័ត៌មាន សម្តេចតេជោ​ ហ៊ុន សែន​ នឹង​បំភ្លឺនិងបញ្ជាក់បង្ហាញអំពីដំណោះស្រាយនិងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា សូមបងប្អូនស្ងប់ចិត្តហើយរង់ចាំស្តាប់ប្រសាសន៍របស់សម្តេចតេជោនៅពេលបន្តិចទៀតនេះ។

គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) នៅម៉ោង៩:០០ ព្រឹក ពីវិមានសន្តិភាព។ សូមចូលរួមចែករំលែកផ្សព្វផ្សាយបន្តអោយបានច្រេីនដល់សាធារណៈជននៅពេលផ្សាយផ្ទាល់បន្តិចទៀតនេះ៕ ប្រភព​ ៖ គេហទំព័រ Facebook សម្ដេចតេជោ

Related Articles

Back to top button
Close
Close