ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ ខេត្តចំនួន៥ នឹងចុះត្រជាក់ដល់១៧អង្សាសេ និងខេត្តផ្សេងទៀតចុះត្រជាក់ដល់២០អង្សាសេ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាសនឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា៖

១៖ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖

* សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ

២៖ បណ្តាខេត្តដទៃផ្សេងទៀត

* សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

Related Articles

Back to top button
Close
Close