សម្ដេចតេជោ ៖ ពាក្យសំដី និងសីលធម៌គ្រូពេទ្យ គឺជាថ្នាំមួយមុខសម្រាប់អ្នកជំងឺផងដែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ ធ្នូ ២០១៩) ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨ នាក់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ ដល់គ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ភ្ជាប់ ជាមួយសីលធម៌ របស់គ្រូពេទ្យ។
សម្តេចតេជោ បានស្នើរឲ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ ព្យាបាលឲ្យអ្នកជំងឺជាមុនសិនកុំគិតលុយជាធំ ជាមួយគ្នានោះក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះពាក្យសំដី ប្រព្រឹត្តទៅលើអ្នកជំងឺ ។
សម្ដេចបានគូសបញ្ជាក់ថា “សីលធម៌របស់គ្រូពេទ្យ គឺជាថ្នាំមួយមុខ សម្រាប់ការលើក ទឹកចិត្តរបស់អ្នកជំងឺ! អ្នកជំងឺទោះបីមិនទាន់ទទួលបាននូវការព្យាបាល ពីសំណាក់គ្រូពេទ្យក៏ដោយ ឲ្យតែមានការរាក់ទាក់ ពីគ្រូពេទ្យជាមុន ទោះជាព្យាបាលមិនកើតយ៉ាងណា ក៏ពួកគាត់អស់ចិត្តដែរ”៕