អាហារមួយចំនួន ដែលមិនគួរឲ្យកូនតូចៗញ៉ាំ !
សារព័ត៌មាន Cambodia News/
សុខភាព (២០ សីហា ២០១៩) ៖ ក្មេងតូចៗ ជាធម្មតាទម្ងន់ និងកម្ពស់ គឺវិវត្តទៅតាមអាយុ ប៉ុន្តែករណីក្មេងមួយចំនួន ចេះតែធាត់ទៅៗឡើងគីឡូមិនឈប់ គឺដោយសាររបបអាហារប្រចាំថ្ងៃ ដែលប៉ាម៉ាក់មួយចំនួនមើលរំលង។
អាហារគួរប្រយ័ត្នឲ្យបានច្រើនចំពោះក្មេងមាន៖
១- ស្ករ ៖ ក្មេងណាក៏ចូលចិត្តស្ករគ្រាប់ តែដើម្បីកុំឲ្យឆាប់ពុកធ្មេញ ហេតុនេះគួរកុំសូវឲ្យក្មេងញ៉ាំច្រើនពេក ជាពិសេសក្នុងពេល ២ ឆ្នាំដំបូង។
២- ទឹកប៉ោម ៖ ទឹកប៉ោមសុទ្ធ ១០០% ក៏ដោយ ក្នុងមួយកែវអាចមានកាឡូរីដល់ទៅ ១៦០ កាឡូរី ឯណោះ មានន័យថា ផឹកទឹកប៉ោម ដូចជាកូនបានញ៉ាំស្ករ Fructose ប៉ុណ្ណោះ ដូចនេះបើកូនយើងចូលចិត្តប៉ោមឲ្យកូនញ៉ាំផ្លែប៉ោមស្រស់វិញល្អជាង។
៣- មី ៖ មី ជាអាហារមានសារធាតុគីមីជាច្រើនអាចធ្វើឲ្យប៉ះពាល់សុខភាពក្មេង សូមពិចារណាឡើងវិញ មុននឹងឲ្យក្មេងញ៉ាំមី។
៤- ស៊ុត ៖ កុំឲ្យញ៉ាំស៊ុតមាន់ ឬទា ចម្អិននៅជ័រភ្នៅអី ព្រោះអាចធ្វើឲ្យក្មេងរងប្រតិកម្មបាន។
៥- ទឹកដោះគោស្រស់ ៖ ទឹកដោះគោះស្រស់ មិនសាកសមនឹងក្មេងក្រោម ១២ ខែឡើយ ចំពោះក្មេងអាយុចាប់ពី ៦ ខែឡើង អាចឲ្យញ៉ាំទឹកដោះគោប្រភេទ Full cream milk បាន។
៦- គ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិរួមមាន សណ្តែកដី គ្រាប់ស្វាយចន្ទី គ្រាប់អាល់ម៉ុន និងគ្រាប់រីករាយជាដើម មិនគួរឲ្យក្មេងអាយុក្រោម ៥ឆ្នាំ ញ៉ាំឡើយ ព្រោះវាអាចធ្វើក្មេងស្លាក់ ទោះបីមិនឆ្លាក់អាចឱ្យមានប្រតិកម្មអាហារ៕