ការតែង​តាំង​ថ្នាក់​ដឹក​នាំអង្គភាពមិ​នឱ្យ​មាន​ការសូក​ប៉ាន់​​​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

ព្រះ​សីហនុ (៩ សីហា ២០១៩) ៖​ លោក​ឧត្តមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត ​មេបញ្ជាកា​រ​កងទ័​ពជើង​គោក​បាន​បញ្ជាក់ថា​ ឆន្ទៈ និង​គោលការណ៍​នៃ​ការដឹក​នាំរ​បស់​ខ្ញុំ​(មេប​ញ្ជាការក​ង​ទ័ពជើ​ងគោក​)គឺមិន​ឱ្យមា​នការសូក​ប៉ាន់​ក្នុង​ការតែង​តាំង​ថ្នាក់​ដឹកនាំ​អង្គភាពដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ គឺ​ជ្រើស​រើស​នាយទាហាន​ដែល​មាន​ឆន្ទៈ​បម្រើជាតិ​តាម​រយៈ​ការ​វាយតម្លៃទៅ​លើ​សមត្ថភាព ​គុណ​ធម៌ ​សីលធម៌ ​បទ​ពិសោធន៍​ សុខ​ភាព។

ថ្លែង​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​ងារ​មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រង ​ខេត្តព្រះសីហនុ​ នា​ថ្ងៃព្រហស្បតិ៍ ​ទី០៨ ​ខែសីហា ឆ្នាំ​២០១៩​ លោក​ឧត្តមសេនី​យ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេប​ញ្ជាការរ​ងនៃ​កងយោធពល​ខេមរ​ភូមិន្ទ ​មេបញ្ជាការ​កងទ័ព​ជើង​គោក​ បាន​បញ្ជាក់​ថា​ ការជ្រើសរើស​រើស​ថ្នាក់​ដឹកនាំ​អង្គ​ភាព(មេបញ្ជាកា​រ ​នាយសេនាធិ​ការ​) បាន​ត្រឹមត្រូវ​គឺជា​កត្តាធានា​បាន​សាមគ្គីភា​ព​ ឯកភាព ​និង​ប្រសិទ្ធ​ភាពបាន​ល្អ។​

លោក​ឧត្តមសេនី​យ៍ឯក​ ហ៊ុន ម៉ាណែត បន្ត​ថា គោលកា​រណ៍រ​បស់​កងទ័​ពជើ​ងគោក​ គឺ​ការជ្រើស​រើសថ្នាក់​ដឹក​នាំអង្គភាពចា​ប់​ពីថ្នាក់​តំបន់ប្រតិប​ត្តិការ​សឹក​រង​ និង​កងព្រំដែនឡើ​ងទៅ ​ត្រូវ​មានគណៈកម្មការ​ជើងគោកមួយ​ដើម្បី​ពិនិត្យវាយ​តម្លៃ​សំដៅធានា​បាន​តម្លាភាព ​និង​ប្រសិទ្ធភាព​។

លោក​បញ្ជាក់​ថា ​នេះគឺ​ជាគោលការណ៍​របស់កង​ទ័ព​ជើងគោក​ដើម្បី​បញ្ជាក់​ឲ្យនាយទា​ហាន​ ថ្នាក់​ដឹក​នាំនៅក្នុង​អង្គ​ភាព​បានយល់​ច្បាស់​ ព្រោះកា​រដំឡើង​ឋានៈ ​ការ​តែងតាំង​មុខ​ងារណា​មួយមិនមែន​ជា​ការ​ផ្ទេរសិទ្ធិ​អំណាច​នោះទេ។​ ប៉ុន្តែគឺជាកា​រផ្ទេរការ​ទទួល​ខុស​ត្រូវបន្ត​វេន​ពីមួយជំនាន់​ទៅមួ​យជំនាន់​ដើម្បី​ប្រសិទ្ធភាព ​និង​និរន្តរភាព​នៃ​ការបំពេញ​ភារ​កិច្ចរប​ស់ក​ងយោធពល​ខេមរ​ភូមិន្ទ​៕

 

Related Articles

Back to top button
Close
Close