រថយន្តក្រុង​ធ្លាក់​ប្រឡាយ​នៅ​ឥណ្ឌា បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​២៩​នាក់​ស្លាប់

សារព័ត៌មាន​​ Cambodia News/

ឥណ្ឌា (៨ កក្កដា ២០១៩) ៖ យ៉ាងហោចណាស់​មនុស្ស​២៩​នាក់​បាន​ស្លាប់​និង​រងរបួស​ជាច្រើន បន្ទាប់ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​រ​ប្រមាណ​៥០​នាក់​បាន​ធ្លាក់ចូល​ប្រឡាយ​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​ព្រឹក​ពីថ្ងៃ​ចន្ទ​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន CGTN​។​

​រថយន្តក្រុង​នេះ​បាន​ចេញពី​ទីក្រុង Lucknow ឆ្ពោះទៅកាន់​រដ្ឋធានី​ញូ​វ​ដេលី បាន​ក្រឡាប់​ចូល​ប្រឡាយ​មួយ​ខ្សែ​ស្ថិតក្នុង​ខេត្ត Uttar Pradesh ប្រទេស​ឥណ្ឌា​។​

​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងដំណើរការ​នៅ​កន្លែងកើតហេតុ​។​ យ៉ាង​ក្ដី​ភ្លាមៗ​នោះ​មូលហេតុ​នៃ​ឧបទ្ទវ​ហេតុនេះ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​៕

Related Articles

Back to top button
Close
Close