​យន្តហោះ​រុស្ស៊ី​ផ្ទុះ​ឆេះ​ពេល​ចុះ​ក្នុង​គ្រាអាសន្ន​​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៤០​នាក់​ស្លាប់

សារព័ត៌មាន​ Cambodia News/

មូ​ស្គូ​ (៦ ឧសភា ២០១៩) ៖ មនុស្ស​យ៉ាង​តិច​៤០​នាក់​បាន​ស្លាប់​នៅពេល​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​Aeroflot​មួយ​បាន​ផ្ទុះ​ឆេះ​ក្នុងពេល​ចុះចត​គ្រាអាសន្ន​នៅ​អាកាស​​យានដ្ឋាន​Sheremetyevo​ក្នុង​ទីក្រុង​មូ​ស្គូ​។​

យន្តហោះ​Sukhoi SSJ100​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​Aeroflot បាន​ដឹក​អ្នកដំណើរ​៧៣​នាក់​និង​នាវិក​៥​នាក់​នៅ​ពេល​វា​ចុះចត​ជាមួយនឹង​អណ្តាតភ្លើង​និង​ផ្សែងខ្មៅ​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី បាន​បញ្ជាក់​ប្រាប់​នៅ​ដើម​ថ្ងៃ​ចន្ទ​ទី​៦​ឧសភា​នេះ​ថា មនុស្ស​៤១​នាក់​បាន​បាត់បង់​ជីវិត តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​និយាយថា​៣៨​នាក់​បាត់បង់​ជីវិត​។​ ជនរងគ្រោះ​រួមមាន​សមាជិក​នាវិក​ម្នាក់​និង​ក្មេង​ជំទង់​យ៉ាងតិច​២​នាក់​។​

​អាជ្ញាធរ​អាកាសយាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យន្តហោះ​បាន​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​Sheremetyevo​តែ​បាន​ហោះ​វិល​មក​វិញ​ដោយសារ​ហេតុផល​​បច្ចេកទេស​និង​បាន​ចុះ​បុក​ផ្ទប់​ដី​ខ្លាំង​ដែល​បង្ក​ជា​អគ្គិភ័យ​ឡើង​៕

 

Related Articles

Back to top button
Close
Close