សម្តេចតេជោ អញ្ជើញហូបអាហារសាមគ្គីជាមួយកម្មកររោងចក្រយីដា ក្នុង​ថ្ងៃ​ទិវាពលកម្មអន្តរជាតិ ១ឧសភា​

សារព័ត៌មាន​​ Cambodia News/

កណ្តាល​ (០១ ឧសភា ២០១៩) ៖ ក្នុងឱកាសអបអរសាទរខួប១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅស្រស់ស្រូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រៅពីការស្រស់ស្រូបអាហារ និងរាំលេងកម្សាន្ត សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានការឧបត្ថម្ភថវិកាដល់កម្មការិនីដែលមានផ្ទៃពោះផងដែរ។ តាមរយៈដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត ហើយបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀត ធានាដល់សិទ្ធិពលកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែប្រសើរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កម្លាំងចិត្តកម្មករ និយោជិត ដោយបានអញ្ជើញទៅហូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ៕

 

 

 

Related Articles

Back to top button
Close
Close