អាជ្ញាធរថៃចេញសេចក្ដីប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោត
សារព៍ត៌មាន Cambodia News/
ថៃ (១២ មីនា ២០១៩) ៖ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃឲ្យដឹងថា ការហាមឃាត់គ្រឿងស្រវឹងនឹងធ្វើឡើងចាប់ពីថ្ងៃសៅរ៍ទី ១៦នេះពីម៉ោង ៦ល្ងាចដល់៦ល្ងាចថ្ងៃអាទិត្យទី ១៧សប្ដាហ៍នេះ។ សម្រាប់សប្ដាហ៍ក្រោយ ការហាមឃាត់នឹងធ្វើឡើងចាប់ពីម៉ោង៦ល្ងាចថ្ងៃសៅរ៍ទី ២៣ដល់ម៉ោង ៦ល្ងាចថ្ងៃអាទិត្យក្រោយប្រជាជននាំគ្នាបោះឆ្នោតរួច។
ការហាមឃាត់នេះ ខណៈពេលដែលការបោះឆ្នោតក្នុងប្រទេសថៃកាន់តែខិតជិតមកដល់ អាជ្ញាធរបានចេញសេចក្ដីប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងនៅចុងសប្ដាហ៍នេះ និងសប្ដាហ៍ក្រោយ។
គួរឲ្យដឹងថា ការបោះឆ្នោតនៅថៃក្នុងឆ្នាំ ២០១៩នេះ ត្រូវបានសម្រេចយកថ្ងៃទី ២៤ខែមិនាក្រោយការពន្យារពេលបោះឆ្នោតជាច្រើនលើកច្រើនសារចាប់តាំងពីឆ្នាំ ២០១៥មក៕
ប្រភព៖ Coconut