មនុស្ ​ស​​១៥​នាក់​​ត្រូវ​​បាន​​សម្លាប់​​ដោយ​​​ក្រុម​​សកម្ម​ប្រយុទ្ធ​​ធ្វើ​ការ​​​វា​យ​ប្រហារ​​​សណ្ឋាគារ​​នៅ​​កេ​ន​យ៉ា ​

សារព័ត៌មាន​ Cambodia News/

កេ​ន​យ៉ា (១៦ មករា ២០១៩) ៖ យ៉ាងហោចណាស់មនុស្ស​​១៥​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​​ក្រុម​សកម្មប្រយុទ្ធ​ធ្វើការ​​វាយប្រហារ​នៅ​សណ្ឋាគារ​ប្រណីត​មួយ​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ាកាលពី​ថ្ងៃ​អង្គារ​​ទី​១៥​ខែមករា ដោយ​រួមមាន​ជនជាតិ​អាមេរិក​ម្នាក់​ផងដែរ​។​

​ការបាញ់​កាំភ្លើង​និង​បំផ្ទុះ​គ្រាប់បែក​ត្រូវបាន​គេ​ឮ​នៅ​សង្កាត់ Westlands នៃ​ទីក្រុង​នេះ ជាទី​ដែល​សណ្ឋាគារ​DusitD2​នេះ និង​អគារ​ការិយាល័យ​ស្ថិតនៅ​។​

​ក្រុម​ជន​សកម្មប្រយុទ្ធ​al-Shabab ដែលមាន​មូល​នៅ​ប្រទេស​សូ​ម៉ាលី បាន​និយាយថា ខ្លួន​បាន​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​នេះ​និង​ថា​ការវាយប្រហារ​នេះ​សម្លាប់​​មនុស្ស​៤៧​នាក់​ឯណោះ តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​។​

​មនុស្ស​ច្រើន​នាក់​ដែល​បាន​រងរបួស​ត្រូវបាន​នាំ​ចេញពី​កន្លែង​វាយប្រហារ​ដោយ​ប៉ូលិស​។​មនុស្ស​ជិត​៣០​នាក់ បាន​រងរបួស​ក្នុងការ​វាយប្រហារ​នេះ​។​

​លោក Joseph Boinnet មេ​ប៉ូលិស​បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ក្នុងការ​វាយប្រហារ​នេះ​ក្រុម​ជនប្រដាប់អាវុធ​នេះ បាន​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ជាច្រើន​​គ្រឿង​នៅ​នៅ​ចំណតរថយន្ត​នៃ​សណ្ឋាគារ​នេះ នៅមុន​ពេល​វាយ​សម្រុក​ចូលក្នុង​សណ្ឋាគារ​ជាទី​ដែល​អ្នក​វាយប្រហារ​អត្តឃាត​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​៕

 

Related Articles

Back to top button
Close
Close