សម្តេច ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខជូនប្រធានាធិបតីឥណ្ឌូនេស៊ី

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (០២ តុលា ២០១៨) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះគ្រោះធម្មជាតិរញ្ជួយដី និងរលកយក្សស៊ូណាមិក នៅក្រុងប៉ាលូ និងដុងខាឡា ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់។

សូមជម្រាបថា ប្រទេសឥណ្ឌូនេស៊ីបានរងគ្រោះដោយគ្រោះធម្មជាតិរញ្ជួយដីក្នុងកម្រិតញ័រ៧.៥តាមវង្វាស់រិចទ័រ និងរលកយក្សស៊ូណាមិ នៅកោះ Sulawesi កាលពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលធ្វើឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាច្រើន ហើយប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងខ្វះទីជម្រកដែលគិតត្រឹមល្ងាចថ្ងៃទី០១ ខែតុលាម្សិលមិញនេះ អ្នកស្លាប់បានកើនឡើងដល់ ១,២០៣នាក់ហើយ ខណៈដែលតួលេខនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទៀត៕

Related Articles

Back to top button
Close
Close