អត្ថប្រយោជន៍ផ្លែក្រូចចំពោះសុខភាព
សារព័ត៌មាន Cambodia News/
សុខភាព ៖ ផ្លែក្រូចមានកំរិតកាឡូរីទាប ប៉ុន្តែវាពោពេញទៅដោយសារធាតុចិញ្ចឹមផ្តល់មកកាន់សិរីរាង្គកាយរបស់យើង ហើយសារធាតុចិញ្ចឹមទាំងនោះ វាបានផ្តល់អោយសុខភាពរបស់យើងរឹងមាំ ជួយអោយកោសិការស្បែករភ្លឺថ្លា នឹងអាចជួយកាត់បន្ថយហានិភយ័របស់យើងចំពោះជំងឺផ្សេងៗ នឹងជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃ។
ក្រូចជាផ្លែឈើដែរគេចូលចិត្តទទួលទានជាប្រចាំដោយសារតែវាសំបូរសារធាតុផ្អែមនិងផ្ទុកសារធាតុវិតាមីនសេពីធម្មជាតិ វាអាចផ្ទុកសារធាតុ Phytochemicals (សារធាតុម្យ៉ាងដែរបំលែងចេញពីរុក្ខជាតិ) ជាង ១៧០ប្រភេទ ហើយវាមានសារធាតុ Flavonoids (សារធាតុម្យ៉ាងដែរពង្រឹងសសៃឈាមអោយមានភាពធន់) រហូតដល់ទៅ ៦០ ប្រភេទឯណោះ។
ភាគច្រើនសារធាតុទាំងនោះត្រូវបានគេបង្ហាញថា មានលក្ខណៈប្រឆាំងនៃការរលាក នឹងប្រសិទ្ធភាព អុកស៊ីតកម្មដ៏រឹងមាំ។ចំពោះកុមារតូចៗលោកអ្នកគួរធ្វើក្រូចច្របាច់ដោយដាក់អំបិលបន្ដិចអោយទទួលទាននឹងអាចជួយកាត់បន្ថយជំងឺផ្សេងរួមទាំងជំងឺផ្ដាសាយផងដែរ៕